
ក្រសួងការពារជាតិ ៖ ក្រុមអ្នកសង្កេតការណ៍អន្តរកាល ចំនួន៧ប្រទេស បាននិងកំពុងចុះទៅខេត្តឧត្តរមានជ័យ ដើម្បីត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀង (GBC)
យោងតាមការបង្ហោះផ្សាយនៅលើបណ្តាញសង្គម នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ ក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា លោកវរសេនីយ៍ឯក Nazlee Bin Abdul Rahim អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា បានដឹកនាំក្រុមការងារសម្របសម្រួល សម្រាប់ក្រុមអ្នកសង្កេតការណ៍អន្តរកាល (Interim Observer Team) ដែលជាការអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ ស្របតាមខ្លឹមសារដែលបានឯកភាពគ្នា ក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា និងថៃ(GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ក្រសួងការពារជាតិ ក៏បានបញ្ជាក់អំពីសមាសភាពក្រុមអ្នកសង្កេតការណ៍អន្តរកាលដែលបានចូលរួម មានចំនួន៧ប្រទេស ដែលកំពុងធ្វើដំណើរទៅបំពេញបេសកកម្មនៅខេត្តឧត្តរមានជ័យ